ព្រះត្រៃបិដក ភាគ ១១
អ្នកឯងមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ ហើយធ្វើលោហិតរបស់តថាគតឲ្យពុរពងឡើង ដោយអំពើណា អំពើនោះ អ្នកនឹងរងអកុសលកម្មច្រើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ បានធ្វើលោហិតរបស់តថាគតឲ្យពុរពងឡើង ដោយអំពើណា អំពើនេះ ឈ្មោះថាអនន្តរិយកម្ម ដែលទេវទត្តសន្សំមកជាដម្បូង។ ភិក្ខុទាំងឡាយបានឮដំណឹងថា ទេវទត្តព្យាយាមសម្លាប់ព្រះមានព្រះភាគហើយ។ ពួកភិក្ខុទាំងនោះ ចង្ក្រមព័ទ្ធជុំវិញវិហារ របស់ព្រះមានព្រះភាគ នាំគ្នាស្រែកធ្វើសំឡេងគឹកកងខ្លាំង ធ្វើស្វាធ្យាយ ដើម្បីរក្សាការពារគ្រប់គ្រងព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឮសំឡេងគឹកកង សំឡេងខ្លាំង សំឡេងស្វាធ្យាយ លុះទ្រង់ឮហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សំឡេងគឹកកង សំឡេងខ្លាំង សំឡេងស្វាធ្យាយនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងឡាយបានឮដំណឹងថា ទេវទត្តព្យាយាមសម្លាប់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងនោះ ក៏ចង្ក្រមព័ទ្ធជុំវិញវិហារ របស់ព្រះមានព្រះភាគ នាំគ្នាស្រែកធ្វើសំឡេងគឹកកង សំឡេងខ្លាំង ធ្វើស្វាធ្យាយ ដើម្បីរក្សាការពារគ្រប់គ្រងព្រះមានព្រះភាគ បពិត្រព្រះមានព្រះភាគ សំឡេងគឹកកង
ID: 636805103532057029
ទៅកាន់ទំព័រ៖