ព្រះត្រៃបិដក ភាគ ១១
រឿងព្រះយសកាកណ្ឌកបុត្ត ហោះតាមអាកាស ទៅចុះក្នុងក្រុងកោសម្ពី១ រឿងព្រះយសកាកណ្ឌកបុត្ត បញ្ជូនទូតឲ្យទៅកាន់សំណាក់នៃភិក្ខុដែលនៅក្នុងដែនបាថេយ្យ និងភិក្ខុដែលនៅក្នុងដែន អវន្តិទក្ខិណាបថ(១) ១ រឿងព្រះរេវតគង់នៅក្នុងនគរសោរេយ្យ១ រឿងព្រះរេវតចេញពីនរគសោរេយ្យ ទៅកាន់នគរសង្ក័ស្ស១ រឿងព្រះរេវត ចេញពីនរគសង្ក័ស្ស ទៅកាន់នគរកណ្ណកុជ្ជ១ រឿងព្រះរេវត ចេញពីនរគកណ្ណកុជ្ជ ទៅកាន់នគរឧទុម្ពរ១ រឿងព្រះរេវត ចេញពីនរគអគ្គឡបុរៈ ទៅកាន់នគរសហជាតិ១ រឿងព្រះរេវត បង្គាប់ភិក្ខុជាកូនសិស្សឲ្យជាអ្នកពោលសរភ័ញ្ញ១ រឿងពួកវជ្ជីបុត្តកភិក្ខុឮដំណឹងថា ព្រះយសកាកណ្ឌកបុត្តប្រាថ្នានឹងជំរះអធិករណ៍១ រឿងវជ្ជីបុត្តកភិក្ខុ រិះគិតថា យើងបានភិក្ខុណាជាបក្ខពួក១ រឿងវជ្ជីបុត្តកភិក្ខុ ចាត់ចែងសមណបរិក្ខារ មានបាត្រជាដើម ហើយនាំគ្នាជិះទូកឆ្លងឡើងទៅកាន់សហជាតិនគរ១ រឿង
(១) មានតែក្នុងបាលីខាងដើម ក្នុងឧទ្ទានគ្មាន មានតែ មគ្គោវិញ ប្រហែលជាមគ្គសព្ទនេះ លោកផ្លាស់ប្តូរជំនួសសព្ទ គឺអវន្តិទក្ខិណាបថ ទេដឹង។
ID: 636805816413891538
ទៅកាន់ទំព័រ៖