ព្រះត្រៃបិដក ភាគ ១១
បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អានយើង ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក រមែងរក្សាគ្រូបែបនេះ ដោយញាណទស្សនៈ។ ក៏គ្រូបែបនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រូទាំង៥ពួកនេះឯង តែងមានក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ជាអ្នកមានសីលបរិសុទ្ធ ទើបប្តេជ្ញាថា តថាគតមានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ឯសាវ័កទាំងឡាយ មិនបានរក្សាតថាគតដោយសីលទេ។ ចំណែកតថាគត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័កទាំងឡាយ ដោយសីលឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ជាអ្នកមានអាជីវៈបរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មានវេយ្យាករណ៍បរិសុទ្ធ។បេ។ មានញាណទស្សនៈបរិសុទ្ធ ទើបប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់តថាគត បរិសុទ្ធ
ID: 636805104743306309
ទៅកាន់ទំព័រ៖