ព្រះត្រៃបិដក ភាគ ១១
ផូរផង់ ឥតមាសៅហ្មងខ្លះ។ ឯសាវ័កទាំងឡាយ មិនបានរក្សាតថាគត ដោយញាណទស្សនៈឡើយ។ ចំណែកតថាគត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយញាណទស្សនៈដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាមសម្លាប់តថាគត សេចក្តីព្យាយាមសម្លាប់របស់អ្នកនោះមិនមែនជាហេតុ មិនមែនជាឱកាស (គួរឲ្យធ្វើបានឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តីព្យាយាមរបស់បុគ្គលដទៃទេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទៅកាន់វិហាររាល់ខ្លួនចុះ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនបាច់មានបុគ្គលរក្សាទេ។
[៤១] ក៏សម័យនោះឯង ក្នុងនគររាជគ្រឹះ មានដំរី១ ឈ្មោះ នាឡាគិរី ជាសត្វកាចសាហាវ តែងសម្លាប់មនុស្ស។ លំដាប់នោះ ទេវទត្តចូលទៅកាន់នគររាជគ្រឹះ ហួសទៅដល់រោងដំរី ហើយបាននិយាយពាក្យនេះនឹងពួកអ្នករក្សាដំរីថា នែនាយ យើងនេះ ជាព្រះញាតិនឹងស្តេច អាចតាំងអ្នកដែលនៅក្នុងតំណែងទាប ឲ្យនៅក្នុងតំណែងខ្ពស់ក៏បាន អាចបង្កើនភត្ត និងបៀវត្សក៏បាន ម្នាលនាយ បើដូច្នោះ ព្រះសមណគោតម ដើរមកកាន់ច្រកនេះ
ID: 636805105046453648
ទៅកាន់ទំព័រ៖