ព្រះត្រៃបិដក ភាគ ១១

ពេលណា​ ​អ្នក​ចូរ​លែង​ដំរី​នា​ឡា​គិរី​នេះ​ ​ឲ្យ​ដើរទៅ​កាន់​ច្រក​នេះ​ ​ក្នុង​ពេលនោះ​។​ ​ពួក​អ្នករក្សា​ដំរី​ទាំងនោះ​ ​ទទួល​ស្តាប់​ពាក្យ​ទេវទត្ត​ថា​ ​កុរ​ណា​លោកម្ចាស់​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​នគររាជ​គ្រឹះ​ ​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅកាន់​ច្រក​នោះ​។​ ​ឯ​ពួក​អ្នករក្សា​ដំរី​ទាំងនោះ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅកាន់​ច្រក​នោះ​ ​លុះ​ឃើញ​ហើយ​ ​ក៏​លែង​ដំរី​នា​ឡា​គិរី​ ​ឲ្យ​ដើរទៅ​កាន់​ច្រក​នោះ​។​ ​ដំរី​នា​ឡា​គិរី​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ស្តេច​មក​អំពី​ចម្ងាយ​លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​លើក​ប្រមោយ​ ​សម្រឹង​ត្រចៀក​ ​និង​កន្ទុយ​ ​ស្ទុះ​ទៅ​រក​ព្រះមានព្រះភាគ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បានឃើញ​ដំរី​នា​ឡា​គិរី​មក​អំពី​ចម្ងាយ​លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំរី​នា​ឡា​គិរី​នេះ​កាច​អាក្រក់​ ​ជា​សត្វ​សម្លាប់​មនុស្ស​ ​(​ឥឡូវ​)​ ​ដើរមក​កាន់​ច្រក​នេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ថយចេញ​ ​សូម​ព្រះ​សុគត​ស្តេច​ថយចេញ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​មក​ចុះ​ ​កុំ​ខ្លាច​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកណា​ព្យាយាម​សម្លាប់​តថាគត​ ​សេចក្តី​ព្យាយាម​សម្លាប់​របស់​អ្នកនោះ​ ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ ​(​គួរ​ធ្វើ​បាន​ឡើយ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636805105293997806
ទៅកាន់ទំព័រ៖