ព្រះត្រៃបិដក ភាគ ១១

នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​មិន​មាន​អៀនខ្មាស១​ ​ដើម្បី​កិរិយា​នៅជា​សុខ​ស្រួល​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ថា​កុំ​ឲ្យ​ពួក​ភិក្ខុ​ ​មាន​សេចក្តី​ប្រាថ្នា​ដ៏​លាមក​ ​អាស្រ័យ​បក្ខពួក​ ​ហើយ​នាំគ្នា​បំបែក​សង្ឃ១​ ​ដើម្បី​សេចក្តី​អាណិត​ដល់​ត្រកូល១​ ​(​វិនយ​ធរ​)​ ​ត្រូវ​កាត់សេចក្តី​តាម​អាបត្តិ​ ​ក្នុង​គណ​ភោជន​សិក្ខាបទ​ចុះ​។​
 [​៤៧​]​ ​គ្រានោះ​ ​ទេវទត្ត​ដើរចូល​ទៅ​រក​កោ​កាលិក​ភិក្ខុ​ ​កដ​មោរ​ក​តិ​ស្ស​ក​ភិក្ខុ​ ​ខណ្ឌ​ទេ​វិ​យា​បុត្ត​ភិក្ខុ​ ​និង​សមុទ្ទ​ទត្ត​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​ទៅ​នឹង​កោ​កាលិក​ភិក្ខុ​ ​កដ​មោរ​ក​តិ​ស្ស​ក​ភិក្ខុ​ ​ខណ្ឌ​ទេ​វិ​យា​បុត្ត​ភិក្ខុ​ ​និង​សមុទ្ទ​ទត្ត​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ចូរ​មក​ ​ពួក​យើង​នឹង​ធ្វើការ​បំបែក​សង្ឃ​ ​និង​ទំ​លាយ​ចក្រ​របស់​ព្រះសមណគោតម​។​ ​កាលបើ​ទេវទត្ត​និយាយ​យ៉ាងនេះ​ហើយ​ ​កោ​កាលិក​ភិក្ខុ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ ​ទៅ​នឹង​ទេវទត្ត​ថា​ ​ម្នាល​អាវុសោ​ ​ព្រះសមណគោតម​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនណាស់​ ​ពួក​យើង​នឹង​ធ្វើការ​បំបែក​សង្ឃ​ ​នឹង​ទំ​លាយ​ចក្រ​ ​របស់​ព្រះសមណគោតម​ ​ដូចម្តេច​បាន​។​ ​ទេវទត្ត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ចូរ​អ្នក​ទាំងឡាយ​មក​ ​ពួក​យើង​នឹង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះសមណគោតម​ ​ហើយ​ទូល​សុំ​វត្ថុ៥ប្រការ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​តែង​សរសើរគុណ​ ​នៃ​បុគ្គល​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​ ​អ្នក​សន្តោស
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636805107153324154
ទៅកាន់ទំព័រ៖