ព្រះត្រៃបិដក ភាគ ១១

ដុសខាត់​ចិត្ត​ ​ទ្រទ្រង់​ធុតង្គ​វត្ត​ ​គួរ​ជាទី​ជ្រះថ្លា​ ​មិន​សន្សំ​កិលេស​វដ្តៈ​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វត្ថុ៥ប្រការ​ទាំងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ប្រាថ្នា​តិច​ ​ដើម្បី​សន្តោស​ ​ដើម្បី​ដុសខាត់​ចិត្ត​ ​ដើម្បី​ធុតង្គ​វត្ត​ ​ដើម្បី​សេចក្តី​ជ្រះថ្លា​ ​ដើម្បី​មិន​សន្សំ​កិលេស​វដ្តៈ​ ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដោយ​បរិយាយ​ជាច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមទ្រង់មេត្តាប្រោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​នៅតែ​ក្នុង​ព្រៃ​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​នៅក្នុង​ស្រុក​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​កាន់បិណ្ឌ​បាត​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ត្រេកអរ​ដោយ​ការ​និមន្តន៍​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ប្រើប្រាស់​តែ​សំពត់​បង្សុកូល​អស់មួយជីវិត​ ​ភិក្ខុ​ណា​ត្រេកអរ​ចំពោះ​គហបតិ​ចីវរ​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​នៅ​ទៀប​គល់ឈើ​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ចូល​ទៅ​នៅក្នុង​ទី​ប្រក់​ទី​បាំង​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមកុំ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​ត្រី​ ​និង​សាច់​អស់មួយជីវិត​ ​ភិក្ខុ​ណា​ឆាន់​ត្រី​ ​និង​សាច់​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​ព្រះសមណគោតម​ ​មុខ​ជា​មិន​អនុញ្ញាត​វត្ថុ៥ប្រការ​នេះ​ឲ្យ​ទេ​ ​ហើយ​ពួក​យើង​ឯង​ ​នឹង​ពន្យល់​ជន​ ​(​ឲ្យ​ត្រក​អរ​នឹង​យើង​)​ ​ដោយ​វត្ថុ៥ប្រការ​នេះ​។​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636805107421279480
ទៅកាន់ទំព័រ៖