ព្រះត្រៃបិដក ភាគ ១១
កោកាលិកភិក្ខុនិយាយថា ម្នាលអាវុសោ ពួកយើងអាចនឹងធ្វើការទំលាយសង្ឃ ទំលាយចក្ររបស់ព្រះសមណគោតម ដោយវត្ថុ៥ប្រការនេះបាន ម្នាលអាវុសោទាំងឡាយ ដ្បិតមនុស្សទាំងឡាយ ដែលជ្រះថ្លាដោយវត្ថុសៅហ្មង (មានច្រើន)។
[៤៨] គ្រានោះ ទេវទត្តព្រមទាំងបរិសទ្យ ចូលទៅគាល់ព្រះមានព្រះភាគជាម្ចាស់ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះទេវទត្តអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះទ្រង់យស តែងសរសើរគុណ នៃបុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត គួរជាទីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនសន្សំកិលេសវដ្តៈ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់
ID: 636805107792980740
ទៅកាន់ទំព័រ៖