ព្រះត្រៃបិដក ភាគ ១១

បិណ្ឌបាត​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ត្រេកអរ​ដោយ​ការ​និមន្តន៍​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​ទ្រទ្រង់​សំពត់​បង្សុកូល​អស់មួយជីវិត​ ​ភិក្ខុ​ណា​ត្រេកអរ​ចំពោះ​គហបតិ​ចីវរ​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមឲ្យ​ភិក្ខុ​ទាំងឡាយ​ ​នៅ​ទៀប​គល់ឈើ​ជាវ​ត្ត​អស់មួយជីវិត​ ​ភិក្ខុ​ណា​ចូល​ទៅ​នៅក្នុង​ទី​ប្រក់​ទី​បាំង​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​ ​សូមកុំ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​ត្រី​ ​និង​សាច់​អស់មួយជីវិត​ ​ភិក្ខុ​ណា​ឆាន់​ត្រី​ ​និង​សាច់​ ​ភិក្ខុ​នោះ​នឹង​ត្រូវទោស​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​កុំ​ទេវទត្ត​ ​ភិក្ខុ​ណា​ចង់​នៅក្នុង​ព្រៃ​ ​ចូរ​ឲ្យ​ភិក្ខុ​នោះ​នៅ​ចុះ​ ​ភិក្ខុ​ណា​ចង់​នៅក្នុង​ស្រុក​ ​ចូរ​ឲ្យ​ភិក្ខុ​នោះ​នៅ​ចុះ​ ​ភិក្ខុ​ណា​ចង់​ប្រព្រឹត្ត​បិណ្ឌបាត​ជាវ​ត្ត​ ​ចូរ​ឲ្យ​ភិក្ខុ​នោះ​ប្រព្រឹត្ត​ចុះ​ ​ភិក្ខុ​ណា​ចង់​ត្រេកអរ​ដោយ​ការ​និមន្តន៍​ ​ចូរ​ឲ្យ​ភិក្ខុ​នោះ​ត្រេកអរ​ចុះ​ ​ភិក្ខុ​ណា​ចង់​ត្រេកអរ​នឹង​គហបតិ​ចីវរ​ ​ចូរ​ឲ្យ​ភិក្ខុ​នោះ​ត្រេកអរ​ចុះ​ ​ម្នាល​ទេវទត្ត​ ​ដ្បិត​តថាគត​អនុញ្ញាត​សេនាសនៈ​ទៀប​គល់ឈើ​អស់​កាល៨ខែ​ហើយ​ ​ទាំង​បាន​អនុញ្ញាត​ត្រី​សាច់​ ​ដែល​បរិសុទ្ធ​ ​ដោយ​ទីបំផុត៣ប្រការ​ ​គឺ​មិនបាន​ឃើញ១​ ​មិនបាន​ឮ១​ ​មិនបាន​រង្កៀស១​ ​(​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឆាន់​បាន​)​។​ ​លំដាប់នោះ​ ​ទេវទត្ត​ត្រេកអរ​រីករាយ​ថា​ ​ព្រះមានព្រះភាគ​ ​មិនព្រម​អនុញ្ញាត​វត្ថុ៥ប្រការ​នេះ​ទេ​ ​បាន​ក្រាប​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ព្រមទាំង​បរិសទ្យ​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636805108096148080
ទៅកាន់ទំព័រ៖