ព្រះត្រៃបិដក ភាគ ១១
[៤៩] គ្រានោះ ទេវទត្តព្រមទាំងបរិសទ្យ ចូលទៅកាន់ក្រុងរាជគ្រឹះ ពន្យល់អ្នកផងឲ្យយល់ ដោយវត្ថុ៥ប្រការ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ ពួកយើងបានចូលទៅគាល់ព្រះសមណគោតម ហើយទូលសុំវត្ថុ៥ប្រការថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ តែងសរសើរគុណ របស់បុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច។បេ។ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិតភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស។បេ។ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស (ឥឡូវ) វត្ថុ៥ប្រការទាំងនេះ ព្រះសមណគោតមមិនព្រមអនុញ្ញាតឲ្យទេ ពួកយើងទាំងអស់គ្នានោះ នឹងសមាទានប្រព្រឹត្តវត្ថុទាំង៥
ប្រការនេះ។
[៥០] បណ្តាមនុស្សទាំងនោះ មនុស្សពួកណាដែលឥតសទ្ធា មិនជ្រះថ្លា ឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា ពួកសមណៈ
ID: 636805108683641683
ទៅកាន់ទំព័រ៖