ព្រះត្រៃបិដក ភាគ ១១

ជា​សក្យ​បុត្ត​ទាំងនោះ​ ​ជា​អ្នក​កំចាត់​បង់​នូវ​កិលេស​ ​ជា​អ្នក​ប្រព្រឹត្ត​ដុសខាត់​ចិត្ត​ ​ចំណែក​ព្រះសមណគោតម​ ​ជា​អ្នក​ល្មោភ​ ​(​ដោយ​បច្ច័យ​ ​មាន​ចីវរ​ជាដើម​)​ ​តែង​ត្រិះរិះ​ដើម្បី​សេចក្តី​ល្មោភ​ ​(​ចីវរ​ជាដើម​)​។​ ​ចំណែក​ពួក​មនុស្ស​ណា​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ ​ជា​បណ្ឌិត​ ​មាន​ប្រាជ្ញា​ ​មនុស្ស​ពួក​នោះ​ ​នាំគ្នា​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទេវទត្ត​ ​មិនសមបើ​នឹង​ខំប្រឹង​ទំ​លាយ​សង្ឃ​ ​និង​ទំ​លាយ​ចក្រ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ដំណឹង​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ពួក​ភិក្ខុ​ណា​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុ​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ទេវទត្ត​ ​ខំប្រឹង​ទំ​លាយ​សង្ឃ​ ​និង​ទំ​លាយ​ចក្រ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ទេវទត្ត​ ​ឮថា​ ​អ្នក​ខំប្រឹង​បំបែក​សង្ឃ​ ​និង​បំបែក​ចក្រ​ ​មែន​ឬ​។​ ​ទេវទត្ត​ឆ្លើយ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​កុំ​ទេវទត្ត​ ​អ្នក​កុំ​ចូលចិត្ត​នឹង​ការ​បំបែក​សង្ឃ​ឡើយ​ ​ម្នាល​ទេវទត្ត​ ​ដ្បិត​ការ​បំបែក​សង្ឃ​ ​មានទោស​ជា​ទម្ងន់​ណាស់​ ​ម្នាល​ទេវទត្ត​ ​ប្រសិនបើ​អ្នកណាមួយ​បំបែក​សង្ឃ​ ​ដែល​កំពុង​ព្រមព្រៀង​គ្នា​ ​(​អ្នកនោះ​)​ ​រមែង​ទទួលទោស​លាមក​អាក្រក់​ ​តាំងនៅ​អស់១កប្ប​ ​ឆេះ​នៅក្នុង​នរក​អស់១កប្ប​ ​ម្នាល​ទេវទត្ត​ ​បើ​អ្នកណាមួយ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636805108947466773
ទៅកាន់ទំព័រ៖