ព្រះត្រៃបិដក ភាគ ១១
[៥៣] គ្រានោះ ទេវទត្តក្រោកចាកអាសនៈក្នុងថ្ងៃឧបោសថនោះ ហើយបង្គាប់ភិក្ខុឲ្យចាប់ស្លាក ដោយពាក្យថា ម្នាលអាវុសោ ពួកយើងបាននាំគ្នាចូលទៅគាល់ព្រះសមណគោតម ទូលសុំវត្ថុ៥ប្រការថា បពិត្រ
ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទ្រង់សរសើរគុណ របស់បុគ្គលអ្នកប្រាថ្នាតិច។បេ។ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នាតិច។បេ។ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់១ជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស។បេ។ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់១ជីវិត ភិក្ខុណាឆានត្រីនិងសាច់ ភិក្ខុនោះនឹងត្រូវទោស ព្រះសមណគោតម មិនទ្រង់អនុញ្ញាតវត្ថុ៥ប្រការនេះទេ តែពួកយើងទាំងនោះ នឹងនាំគ្នាសមាទាន ប្រព្រឹត្តវត្ថុ៥ប្រការនេះវិញ វត្ថុ៥ប្រការនេះ គួរដល់លោកដ៏មានអាយុអង្គណា សូមលោកដ៏មានអាយុអង្គនោះចាប់ស្លាកចុះ។
[៥៤] សម័យនោះឯង វជ្ជីបុត្តកភិក្ខុ នៅក្នុងនគរវេសាលី ប្រមាណ៥០០រូប ជាអ្នកទើបនឹងបួសថ្មីផង ជាអ្នកមិនដឹងប្រក្រតី (មិនចេះវិន័យ)ផង។ ភិក្ខុទាំងនោះ គិតគ្នាថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យ
ID: 636805110042869426
ទៅកាន់ទំព័រ៖