ព្រះត្រៃបិដក ភាគ ១១

ប្រដៅ​របស់​ព្រះ​សាស្តា​ ​ហើយក៏​នាំគ្នា​ចាប់ស្លាក​។​ ​លំដាប់នោះ​ ​ទេវទត្ត​បំបែក​សង្ឃ​ ​ហើយ​នាំ​ភិក្ខុ​ទាំង៥០០រូប​ ​(​នោះ​)​ ​ឆ្ពោះទៅ​កាន់​គ​យា​សីស​ប្រទេស​។​
 [​៥៥​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​អភិវាទ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវទត្ត​បំបែក​សង្ឃ​ ​ហើយ​នាំ​ភិក្ខុ​ប្រមាណ៥០០រូប​ ​ឆ្ពោះទៅ​កាន់​គ​យា​សីស​ប្រទេស​ទៅ​ហើយ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​អ្នក​ទាំងឡាយ​ ​ទំនងជា​មាន​សេចក្តី​អាណិត​ភិក្ខុ​ ​ដែល​ទើបនឹង​បួស​ថ្មី​ទាំងនោះ​ទេ​ដឹង​ ​ម្នាល​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ចូរ​អ្នក​ទាំងឡាយ​នាំគ្នា​ទៅចុះ​ ​ភិក្ខុ​ទាំងនោះ​ ​គង់​ដល់​នូវ​សេចក្តី​វិនាស​ ​ក្នុង​កាល​ជា​អនាគត​។​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះមានព្រះភាគ​ថា​ ​ករុណា​ព្រះអង្គ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​បង្គំ​លា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ដើរសំដៅទៅ​គ​យា​សីស​ប្រទេស​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636805110345866757
ទៅកាន់ទំព័រ៖