ព្រះត្រៃបិដក ភាគ ១១

ទេវទត្ត​នោះ​ ​ក៏​ចួនជា​អស់កំឡាំង​ ​ភ្លេចភ្លាំង​ស្មារតី​ ​មិនដឹង​ខ្លួនប្រាណ​ ​ក៏​ដេកលក់​មួយរំពេច​ទៅ​។​
 [​៥៨​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ធម្មី​កថា​ ​ជា​អាទេស​នា​បាដិហារ្យ​ ​និង​អនុសាសនី​បាដិហារ្យ​ ​ចំណែកខាង​ព្រះ​មោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុ​ទាំងឡាយ​ ​ដោយ​ធម្មី​កថា​ ​ជា​ឥទ្ធិ​ប្បា​ដិ​ហារ្យ​(​១​)​ ​និង​អនុសាសនី​បាដិហារ្យ​(​២​)​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ដែល​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ទូន្មាន​ប្រៀនប្រដៅ​ ​(​ដោយ​ធម្មី​កថា​)​ ​ជា​អាទេស​នា​បាដិហារ្យ​ ​និង​អនុសាសនី​បាដិហារ្យ​ ​ដែល​ព្រះ​មោគ្គល្លាន​ដ៏​មាន​អាយុ​ ​ទូន្មាន​ប្រៀនប្រដៅ​ ​(​ដោយ​ធម្មី​កថា​)​ ​ជា​ឥទ្ធិ​ប្បា​ដិ​ហារ្យ​(​៣​)​ ​និង​អនុសាសនី​បាដិហារ្យ​ ​ក៏​កើត​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​(​ដោយ​បញ្ញា​ថា​)​ ​ធម្មជាត​ណាមួយ​ ​មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​ ​ពួក​យើង​នាំគ្នា​ទៅកាន់​សំណាក់​ព្រះមានព្រះភាគ​
​១​ ​សំដែង​ដឹងចិត្ត​របស់​បុគ្គល​ដទៃ​ ​ហៅថា​ ​អាទេស​នា​បាដិហារ្យ​។​ ​២​ ​ធម៌​ទេសនា​ទាំងអស់​ហៅថា​ ​អនុសាសនី​បាដិហារ្យ​។​ ​៣​ ​ប្រៀនប្រដៅ​ដោយ​ឫទ្ធិ​ជា​អស្ចារ្យ​ហៅថា​ ​ឥទ្ធិ​ប្បា​ដិ​ហារ្​យ​ ​(​ដីកា​)​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636805113678827391
ទៅកាន់ទំព័រ៖