ព្រះត្រៃបិដក ភាគ ១១

ម្នាល​សារីបុត្ត​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកឲ្យ​ភិក្ខុ​ដែល​ប្រព្រឹត្ត​តាម​ភិក្ខុ​ ​ដែល​បំបែក​សង្ឃ​ ​(​នោះ​)​ ​សំដែង​អាបត្តិ​ថុល្លច្ច័យ​ចេញ​ចុះ​ ​ម្នាល​សារីបុត្ត​ ​ចុះ​ទេវទត្ត​ ​ប្រតិបត្តិ​ចំពោះ​អ្នក​ដូចម្តេច​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​បាន​ពន្យល់​ភិក្ខុ​ទាំងឡាយ​ ​ឲ្យ​យល់​ប្រយោជន៍​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាចហាន​ ​ឲ្យ​ត្រេកអរ​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ ​ទាល់តែ​យប់ជ្រៅ​ ​ទើបបាន​អារាធនា​ខ្ញុំ​ព្រះអង្គ​ថា​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុសង្ឃ​ប្រាសចាក​សេចក្តី​ងុយ​ងោក​អស់ហើយ​ ​ម្នាល​សារីបុត្ត​ ​ចូរ​អ្នក​បំភ្លឺ​ធម្មី​កថា​ ​ចំពោះ​ភិក្ខុ​ទាំងឡាយ​នោះ​ផង​ចុះ​ ​ដ្បិត​តថាគត​ឈឺខ្នង​ ​តថាគត​នឹង​ឈប់សម្រាក​បន្តិច​ ​រឿង​នេះ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវទត្ត​ ​ក៏​ប្រតិបត្តិ​យ៉ាងនោះ​ដែរ​។​
 [​៦០​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ ​មាន​ដំរី​ច្រើន​ ​នៅ​អាស្រ័យ​នឹង​ស្រះ​ធំ១​ ​ជិត​ព្រៃរំលោង​។​ ​ដំរី​ទាំងនោះ​ ​ចុះ​កាន់​ស្រះ​នោះ​ ​ដក​យក​ក្រអៅឈូក​ដោយ​ប្រមោយ​ ​លាង​សម្អាត​ ​ហើយ​ទំពា​លេប​របស់​ដែល​គ្មាន​ភក់​នោះ​ទៅ​។​ ​ក្រអៅឈូក​នោះ​ ​ក៏​នាំឲ្យមាន​ពណ៌​សម្បុរ​ ​និង​កំឡាំង​ដល់​ដំរី​ទាំងនោះ​។​ ​ដំរី​ទាំងនោះ​ ​ក៏​មិនបាន​ដល់​នូវ​សេចក្តី​ស្លាប់​ផង​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636805114568458275
ទៅកាន់ទំព័រ៖