ព្រះត្រៃបិដក ភាគ ១១
នឹងរង់ចាំទៅដល់១ឆ្នាំបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ខែចុះ លុះអំណឹះ៧ខែទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសំឡាញ់ ៧ខែនោះយូរណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់ទៅ៧ខែបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរថា ម្នាលសំឡាញ់ អ្នកចូរបង្អង់ដល់៦ខែ។បេ។ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែចុះ លុះអំណឹះកន្លះខែទៅ សឹមយើងទាំងពីរនាក់ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសំឡាញ់ កន្លះខែយូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់កន្លះខែបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរចុះមកទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ថ្ងៃសិន ទម្រាំតែខ្ញុំនឹងប្រគល់រាជ្យសម្បត្តិឲ្យកូន ឬបងប្អូន។ អនុរុទ្ធសក្កៈទទួលព្រមថា ម្នាលសំឡាញ់ ៧ថ្ងៃនោះ មិនជាយូរប៉ុន្មានទេ ខ្ញុំនឹងរង់ចាំបាន។
[៥] គ្រានោះឯង (ពួកសក្យៈទាំង៦អង្គ) គឺភទ្ទិយសក្យរាជ១ អនុរុទ្ធ១ អានន្ទ១ ភគ្គុ១ កិមិល១ ទេវទត្ត១ ជាគំរប់៧នាក់នឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិ ចេញទៅកាន់ឱទ្យាន មួយអន្លើដោយសេនាមានអង្គ៤ ក្នុងកាលពីដើមយ៉ាងណា សក្យរាជទាំងនោះ យាងចេញទៅ
ID: 636805090066116821
ទៅកាន់ទំព័រ៖