ព្រះត្រៃបិដក ភាគ ១១
ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្តាប់បានដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យស្តាប់បាន១ បានរៀនយក១ ចេះចាំទុកស្ទាត់១ ដឹងសេចក្តីដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យដឹងសេចក្តីនោះ១ ឈ្លាសវៃក្នុងហេតុដែលគួរ និងមិនគួរ១ ជាអ្នកមិនធ្វើនូវជំលោះ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៨ប្រការនេះឯង ទើបគួរដល់នូវ ទូតកម្ម បាន។
[៦៣] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយអង្គ៨ប្រការ ទើបគួរដល់នូវទូតកម្មបាន។ អង្គ៨ប្រការនោះគឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្ត ជាអ្នកស្តាប់បានដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យស្តាប់បាន១ បានរៀនយក១ ចេះចាំទុកស្ទាត់១ ដឹងសេចក្តីដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យដឹងសេចក្តី១ ឈ្លាសវាងវៃក្នុងហេតុដែលគួរ និងមិនគួរ១ ជាអ្នកមិនធ្វើនូវជំលោះ១ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយអង្គ៨ប្រការនេះឯង ទើបគួរដល់នូវ ទូតកម្មបាន។
[៦៤] ភិក្ខុណា ទៅដល់បរិសទ្យដែលពោលពាក្យបង្គ្រប ហើយមិនញាប់ញ័រ១ មិនបំភ្លេចពាក្យ១ មិនលាក់ពាក្យបណ្តាំគេ១ ប្រាប់មិនឲ្យច្រឡំពាក្យ១ គេសួរមកហើយ មិនខឹង១ ភិក្ខុប្រាកដដូច្នោះ នោះឯង ទើបគួរដល់ទូតកម្មបាន។
ID: 636805115393005437
ទៅកាន់ទំព័រ៖