ព្រះត្រៃបិដក ភាគ ១១

 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​អសទ្ធម្ម​ ​(​លោកធម៌​)​ ​ទាំង៨ប្រការ​ ​គ្រប​សង្កត់​ ​មានចិត្ត​ប្រែប្រួល​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​។​ ​អសទ្ធម្ម៨ប្រការ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​លាភ​គ្រប​សង្កត់​ ​មានចិត្ត​ប្រែប្រួល​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​មិន​មានលាភ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​យស​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​មិន​មានយស​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សក្ការៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​មិន​មាន​សក្ការៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ខ្លួន​មាន​សេចក្តី​ប្រាថ្នា​អាក្រក់​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ត្រូវ​ភាវៈ​ជា​បាបមិត្ត​គ្រប​សង្កត់​ ​មានចិត្ត​ប្រែប្រួល​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​អសទ្ធម្ម​ទាំង៨ប្រការ​នេះ​ ​គ្រប​សង្កត់​ ​មានចិត្ត​ប្រែប្រួល​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់​មួយ​កប្ប​ ​កែខ្លួន​លែង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សង្កត់សង្កិន​ញាំញី​ ​នូវ​លាភ​ដែល​កើតឡើង​ហើយ​ ​នូវ​អលាភ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​នូវ​យស​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ដែល​កើតឡើង​ហើយ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636805115817849736
ទៅកាន់ទំព័រ៖