ព្រះត្រៃបិដក ភាគ ១១

នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​សេចក្តី​ប្រាថ្នា​អាក្រក់​ដែល​កើតឡើង​ហើយ​។​បេ​។​ ​គ្រប​សង្កត់​នូវ​ភាវៈ​ជា​បាបមិត្ត​ដែល​កើតឡើង​ហើយ​ ​ជា​ការ​ប្រពៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សង្កត់សង្កិន​ ​នូវ​លាភ​ដែល​កើតឡើង​ហើយ​ ​នូវ​អលាភ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​នូវ​យស​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ដែល​កើតឡើង​ហើយ​ ​នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​សេចក្តី​ប្រាថ្នា​អាក្រក់​ដែល​កើតឡើង​ហើយ​។​បេ​។​ ​គ្រប​សង្កត់​នូវ​ភាវៈ​ជា​បាបមិត្ត​ដែល​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យ​ប្រយោជន៍​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បើ​ភិក្ខុ​មិនបាន​សង្កត់សង្កិន​នូវ​លាភ​ណា​ ​ដែល​កើតឡើង​ហើយ​ ​អាសវក្កិលេស​ទាំងឡាយ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ ​និង​សេចក្តី​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​ ​(​ដល់​ភិក្ខុ​នោះ​)​ ​កាលបើ​ភិក្ខុ​បាន​សង្កត់​សង្កិន​ញំា​ញី​នូវ​លាភ​ដែល​កើតឡើង​ហើយ​យ៉ាងនេះ​ ​អាសវក្កិលេស​ទាំងនោះ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ ​និង​សេចក្តី​ក្តៅក្រហាយ​ ​រមែង​មិន​មាន​ ​(​ដល់​ភិក្ខុ​នោះ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បើ​ភិក្ខុ​នោះ​ ​មិន​សង្កត់សង្កិន​ ​នូវ​អលាភ​ណា​ ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​នូវ​យស​ ​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ដែល​កើតឡើង​ហើយ​នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636805116146128513
ទៅកាន់ទំព័រ៖