ព្រះត្រៃបិដក ភាគ ១១

សេចក្តី​ប្រាថ្នា​អាក្រក់​ ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​កាល​ភិក្ខុ​មិន​គ្រប​សង្កត់​នូវ​ភាវៈ​ជា​បាបមិត្ត​ ​ដែល​កើតឡើង​ហើយ​ទេ​ ​អាសវក្កិលេស​ទាំងឡាយ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ ​និង​សេចក្តី​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​ ​ដល់​ភិក្ខុ​នោះ​ ​កាលបើ​ភិក្ខុ​បាន​សង្កត់សង្កិន​ញាំញី​ ​នូវ​អលាភ​ដែល​កើតឡើង​ហើយ​ ​នូវ​ភាវៈ​ជា​បាបមិត្ត​ដែល​កើតឡើង​ហើយ​ ​អាសវក្កិលេស​ទាំងនោះ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ ​និង​សេចក្តី​ក្តៅក្រហាយ​ ​រមែង​មិន​មាន​ ​(​ដល់​ភិក្ខុ​នោះ​)​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​សង្កត់សង្កិន​ ​នូវ​លាភ​ដែល​កើតឡើង​ហើយ​ ​នូវ​អលាភ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​នូវ​យស​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ដែល​កើតឡើង​ហើយ​ ​នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​សេចក្តី​ប្រាថ្នា​អាក្រក់​ដែល​កើតឡើង​ហើយ​។​បេ​។​ ​គ្រប​សង្កត់​នូវ​ភាវៈ​ជា​បាបមិត្ត​ដែល​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុដូច្នេះ​ ​ក្នុង​សាសនា​នេះ​ ​គួរ​យើង​ទាំងឡាយ​សង្កត់សង្កិន​ ​ញាំញី​ ​នូវ​លាភ​ដែល​កើតឡើង​ហើយ​។​ ​គួរ​យើង​ទាំងឡាយ​ ​សង្កត់សង្កិន​ ​ញាំញី​ ​នូវ​អលាភ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​នូវ​យស​ដែល​កើតឡើង​ហើយ​ ​នូវ​អយស​ដែល​កើតឡើង​ហើយ​ ​នូវ​សក្ការៈ​ដែល​កើតឡើង​ហើយ​ ​នូវ​អ​សក្ការៈ​ដែល​កើតឡើង​ហើយ
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636805116438065211
ទៅកាន់ទំព័រ៖