ព្រះត្រៃបិដក ភាគ ១១

នូវ​សេចក្តី​ប្រាថ្នា​អាក្រក់​ដែល​កើតឡើង​ហើយ​។​បេ​។​ ​គ្រប​សង្កត់​នូវ​ភាវៈ​ជា​បាបមិត្ត​ ​ដែល​កើតឡើង​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​អសទ្ធម្ម៣ប្រការ​ ​គ្រប​សង្កត់​ ​មានចិត្ត​ប្រែប្រួល​ ​ជា​បុគ្គល​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​ ​កែខ្លួន​លែង​បាន​។​ ​អសទ្ធម្ម៣ប្រការ​តើ​ដូចម្តេច​ខ្លះ​។​ ​(​អសទ្ធម្ម៣ប្រការ​នោះ​គឺ​)​ ​សេចក្តី​ប្រាថ្នា​អាក្រក់១​ ​ភាវៈ​ជា​បាបមិត្ត១​ ​ដល់​នូវ​សេចក្តី​រាយមាយ​ ​ក្នុង​ពាក់កណ្តាល​ ​ដោយ​កិរិយា​បាន​នូវ​គុណវិសេស​ ​គឺ​ត្រឹមតែ​ឈាន​ដ៏​ថោកទាប១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​អសទ្ធម្ម​ទាំង៣ប្រការ​នេះ​ ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ប្រែប្រួល​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​។​
​[​៦៧​]​ ​បុគ្គល​ណាមួយ​ ​ជា​អ្នក​ប្រាថ្នា​លាមក​ ​សូមកុំ​កើត​ក្នុង​លោក​ឡើយ​ ​ដំណើរ​នៃ​បុគ្គល​មាន​សេចក្តី​ប្រាថ្នា​លាមក​ទាំងឡាយ​ ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ដំណើរ​នោះ​ ​ដោយហេតុនេះ​ចុះ​។​ ​តថាគត​បានឮ​ថា​ ​ទេវទត្ត​ ​អ្នកផង​ឲ្យ​ឈ្មោះថា​ ​ជា​បណ្ឌិត​ ​អ្នកផង​សន្មត​ថា​ ​ជា​អ្នកមាន​ចិត្ត​អប់រំ​ហើយ​ ​ទេវទត្ត​ហាក់ដូចជា​កាល​រុងរឿង​ ​ដោយ​យស​ឋិតនៅ​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636805116880360508
ទៅកាន់ទំព័រ៖