ព្រះត្រៃបិដក ភាគ ១១
ភិក្ខុប៉ែកម្ខាងពីររូប ឯភិក្ខុជាគំរប់៥ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទ។បេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាងពីររូប ភិក្ខុប៉ែកម្ខាងបីរូប ឯភិក្ខុជាគំរប់៦ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៣រូប ភិក្ខុប៉ែកម្ខាង៣រូប ឯភិក្ខុជាគំរប់៧ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៣រូប ភិក្ខុប៉ែកម្ខាង៤រូប ឯភិក្ខុជាគំរប់៨ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង
ID: 636805118020625728
ទៅកាន់ទំព័រ៖