ព្រះត្រៃបិដក ភាគ ១១
[៦៩] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការបំបែកសង្ឃ ព្រះអង្គត្រាស់ថា សង្ឃភេទ បពិត្រព្រះអង្គដ៏ចំរើន ចុះសង្ឃដែលបែកធ្លាយ ដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុទាំងឡាយក្នុងសាសនានេះ សំដែងសភាពមិនមែនធម៌ ថាជាធម៌ សំដែងធម៌ ថាមិនមែនជាធម៌ សំដែងសភាពដែលមិនមែនវិន័យ ថាជាវិន័យ សំដែងវិន័យ ថាមិនមែនជាវិន័យ សំដែងធម៌វិន័យ ដែលតថាគតមិនបានសំដែង មិនបានពោល ថាតថាគតបានសំដែង បានពោល សំដែងធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតមិនបានសំដែង មិនបានពោលវិញ សំដែងវត្ត ដែលតថាគតមិនបានសន្សំមកហើយ ថាជាវត្ត ដែលតថាគតសន្សំមកហើយ សំដែងវត្ត ដែលតថាគតបានសន្សំមកហើយ ថាជាវត្ត ដែលតថាគតមិនបានសន្សំមកទេ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាតថាគតមិនបានបញ្ញត្តទេ សំដែងអនាបត្តិ ថាជាអាបត្តិ សំដែងអាបត្តិ ថាជាអនាបត្តិ សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងគរុកាបត្តិ
ID: 636805118955419195
ទៅកាន់ទំព័រ៖