ព្រះត្រៃបិដក ភាគ ១១

ថា​ជា​លហុកាបត្តិ​ ​សំដែង​សាវ​សេសា​បត្តិ​(​១​)​ ​ថា​ជា​អ​នវ​សេសា​បត្តិ​(​២​)​សំដែង​អ​នវ​សេសា​បត្តិ​ ​ថា​ជា​សាវ​សេសា​បត្តិ​ ​សំដែង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទង់ទាញ​ ​កៀរគរ​ ​(​បរិសទ្យ​)​ ​ហើយ​ធ្វើ​ឧបោសថ​ផ្សេង​ពីគ្នា​ ​ធ្វើ​បវារណា​ផ្សេង​ពីគ្នា​ ​ធ្វើ​សង្ឃកម្ម​ផ្សេង​ពីគ្នា​ ​ដោយ​វត្ថុ១៨ប្រការ​នេះឯង​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ដែល​បែកធ្លាយ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​៧០​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ព្រមព្រៀង​នៃ​សង្ឃ​ ​ព្រះអង្គ​ត្រាស់​ថា​ ​សង្ឃសាមគ្គី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ដែល​ព្រមព្រៀង​គ្នា​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ទាំងឡាយ​ក្នុង​សាសនា​នេះ​ ​សំដែង​សភាព​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​សំដែងធម៌​ ​ថា​ជា​ធម៌​ ​សំដែង​សភាព​មិនមែន​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ​ ​សំដែង​វិន័យ​ ​ថា​ជា​វិន័យ​ ​សំដែងធម៌​វិន័យ​ ​ដែល​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ថា​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ទេ​
(​១​)​​ ​សំដៅយក​អាបត្តិ៦កង​ ​គឺ​សង្ឃាទិសេស១​ ​ថុល្លច្ច័យ១​ ​បាចិត្តិយៈ១​ ​បាដិទេសនីយៈ១​ ​​ទុក្កដ១​ ​ទុព្ភាសិត១​។​ ​(​២​)​ ​សំដៅយក​បារាជិកាបត្តិ​ ​(​អដ្ឋកថា​)​។​ ​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636805119771825891
ទៅកាន់ទំព័រ៖