ព្រះត្រៃបិដក ភាគ ១១
សំដែងធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតបានសំដែង បានពោល សំដែងវត្ត ដែលតថាគតមិនធ្លាប់សន្សំមក ថាជាវត្ត ដែលតថាគតមិនធ្លាប់សន្សំមកទេ សំដែងវត្ត ដែលតថាគតធ្លាប់សន្សំមក ថាជាវត្ត ដែលតថាគតធ្លាប់សន្សំមក សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្តទេ សំដែងសិក្ខាបទដែលតថាគតបានបញ្ញត្ត ថាតថាគតបានបញ្ញត្ត សំដែងអនាបត្តិ ថាជាអនាបត្តិ សំដែងអាបត្តិ ថាជាអាបត្តិ សំដែងលហុកាបត្តិ ថាជាលហុកាបត្តិ សំដែងគរុកាបត្តិ ថាជាគរុកាបត្តិ សំដែងសាវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងអនវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងទុដ្ឋុល្លាបត្តិ (អាបត្តិបារាជិក ឬសង្ឃាទិសេស) ថាជាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ (អាបត្តិ៥កង) ថាជាអទុដ្ឋុល្លាបត្តិ ភិក្ខុទាំងនោះ មិនទង់ទាញ មិនកៀរគរយក (បរិសទ្យ) ហើយមិនធ្វើឧបោសថផ្សេងគ្នា មិនធ្វើបវារណាផ្សេងគ្នា មិនធ្វើសង្ឃកម្មផ្សេងគ្នា ដោយវត្ថុ១៨នេះ ម្នាលឧបាលិ សង្ឃឈ្មោះថា ព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង។
ID: 636805120155057810
ទៅកាន់ទំព័រ៖