ព្រះត្រៃបិដក ភាគ ១១
[៧៤] សេចក្តីព្រមព្រៀងនៃពួក តែងនាំសេចក្តីសុខមកឲ្យ ភិក្ខុអ្នកអនុគ្រោះ ដល់បុគ្គលមានសេចក្តីព្រមព្រៀងគ្នាទាំងឡាយក្តី ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងក្តី បានដំកល់ខ្លួនក្នុងធម៌ក្តី (ភិក្ខុនោះ) មិនឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈឡើយ។ ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ឲ្យបានព្រមព្រៀងគ្នា តែងរីករាយក្នុងឋានសួគ៌ អស់១កប្ប។
[៧៥] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកបំបែកសង្ឃ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន មានឬទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាននោះ មាន។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប នៅកែខ្លួនបាន មានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប
ID: 636805121023077458
ទៅកាន់ទំព័រ៖