ព្រះត្រៃបិដក ភាគ ១១
ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តីសង្ស័យក្នុងការបំបែក ហើយបិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនជាធម៌។បេ។ មានសេចក្តីយល់ឃើញក្នុងធម៌នោះ មានសេចក្តីសង្ស័យក្នុងការបំបែក។បេ។ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនជាធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែកថាជាធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ
ID: 636805121632982343
ទៅកាន់ទំព័រ៖