ព្រះត្រៃបិដក ភាគ ១១

មាន​សេចក្តី​សង្ស័យ​ក្នុង​ការ​បំបែក​ ​ហើយ​បិទបាំង​ទិដ្ឋិ​ ​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​បិទបាំង​សេចក្តី​ពេញចិត្ត​ ​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​ហើយ​សូត្រ​ឲ្យ​ភិក្ខុ​ចាប់ស្លាក​ ​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​លោក​ទាំងឡាយ​ ​ចូរ​ចាប់ស្លាក​នេះ​ចុះ​ ​ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នេះឯង​ ​ជា​អ្នក​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​ ​កែខ្លួន​លែង​បាន​។​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​ភិក្ខុ​សំដែងធម៌​ ​ថា​មិនមែន​ធម៌​។​បេ​។​ ​សំដែង​សភាវៈ​មិនមែន​វិន័យ​ ​ថា​ជា​វិន័យ​ ​សំដែង​វិន័យ​ ​ថា​មិនមែន​វិន័យ​ ​សំដែងធម៌​វិន័យ​ ​ដែល​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ ​ថា​តថាគត​បាន​សំដែង​ ​បាន​ពោល​ ​សំដែងធម៌​វិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ ​ថា​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ទេ​ ​សំដែង​វត្ត​ ​ដែល​តថាគត​មិនបាន​សន្សំ​មក​ ​ថា​ជាវ​ត្ត​ដែល​តថាគត​បាន​សន្សំ​មក​ ​សំដែង​វត្ត​ដែល​តថាគត​បាន​សន្សំ​មក​ ​ថា​ជាវ​ត្ត​ ​ដែល​តថាគត​មិនបាន​សន្សំ​មក​ទេ​ ​សំដែង​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ ​ថា​តថាគត​បាន​បញ្ញត្ត​ ​សំដែង​សិក្ខាបទ​ ​ដែល​តថាគត​បាន​បញ្ញត្ត​ ​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636805121940889954
ទៅកាន់ទំព័រ៖