ព្រះត្រៃបិដក ភាគ ១១
ថាតថាគតមិនបានបញ្ញត្តទេ សំដែងអនាបត្តិ ថាជាអាបត្តិ សំដែងអាបត្តិ ថាជាអនាបត្តិ សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងគរុកាបត្តិ ថាជាលហុកាបត្តិ សំដែងសាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងអនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងទុដ្ឋុល្លាបត្តិ ថាមិនមែនជាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ មានសេចក្តីយល់ឃើញធម៌នោះ ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនធម៌ មានសេចក្តីសង្ស័យក្នុងការបំបែក មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីសង្ស័យ ក្នុងការបំបែក មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែកថាជាធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីសង្ស័យក្នុងការបំបែក ហើយបិទបាំងទិដ្ឋិ
ID: 636805122205045063
ទៅកាន់ទំព័រ៖