ព្រះត្រៃបិដក ភាគ ១១

បិទបាំង​សេចក្តី​គាប់ចិត្ត​ ​បិទបាំង​សេចក្តី​ពេញចិត្ត​ ​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​ហើយ​សូត្រ​ឲ្យ​ភិក្ខុ​ចាប់ស្លាក​ ​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​លោក​ទាំងឡាយ​ ​ចូរ​ចាប់ស្លាក​នេះ​ចុះ​ ​ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នេះឯង​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​ ​កែខ្លួន​លែង​បាន​។​ ​
 [​៧៦​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រក្រាប​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​មិនទៅ​កើត​ក្នុង​អបាយ​ ​មិនទៅ​កើត​ក្នុង​នរក​ ​មិន​ឋិតនៅ​អស់១កប្ប​ ​នៅ​កែខ្លួន​បាន​នោះ​ ​ដូចម្តេច​ខ្លះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​សភាព​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ធម៌​នោះ​ ​ថា​ជា​ធម៌​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​ធម៌​ ​ហើយ​មិន​បិទបាំង​ទិដ្ឋិ​ ​មិន​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​មិន​បិទបាំង​សេចក្តី​ពេញចិត្ត​ ​មិន​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​ហើយ​សូត្រ​ឲ្យ​ភិក្ខុ​ចាប់ស្លាក​ ​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​លោក​ទាំងឡាយ​ ​ចូរ​ចាប់ស្លាក​នេះ​ចុះ​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636805122504062166
ទៅកាន់ទំព័រ៖