ព្រះត្រៃបិដក ភាគ ១១

ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នេះឯង​ ​មិនទៅ​កើត​ក្នុង​អបាយ​ ​មិនទៅ​កើត​ក្នុង​នរក​ ​មិន​ឋិតនៅ​អស់១កប្ប​ ​គួរ​ដល់​កិរិយា​រក្សា​បាន​។​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​សំដែងធម៌​ ​ថា​មិនមែន​ធម៌​។​បេ​។​ ​សំដែង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​អធម៌​នោះ​ ​ថា​ជា​ធម៌​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​ជា​ធម៌​ ​ហើយ​មិន​បិទបាំង​ទិដ្ឋិ​ ​មិន​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​មិន​បិទបាំង​សេចក្តី​ពេញចិត្ត​ ​មិន​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​ហើយ​សូត្រ​ឲ្យ​ភិក្ខុ​ចាប់ស្លាក​ ​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​លោក​ទាំងឡាយ​ ​ចូរ​ចាប់ស្លាក​នេះ​ចុះ​ ​ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នេះឯង​ ​មិនទៅ​កើត​ក្នុង​អបាយ​ ​មិនទៅ​កើត​ក្នុង​នរក​ ​មិន​ឋិតនៅ​អស់១កប្ប​ ​ជា​បុគ្គល​នៅ​កែខ្លួន​បាន​។​

​ចប់​ ​ភាណវារៈ​ ​ទី៣​។​
​ចប់​ ​សង្ឃ​ភេ​ទក្ខន្ធ​កៈ​ ​ទី៧​ ​តែ​ប៉ុណ្ណេះ​។​

ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 636805122805679417
ទៅកាន់ទំព័រ៖