ព្រះត្រៃបិដក ភាគ ១១

វិល​អំពី​ទីនេះ​ទៅ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ពួ​សក្យរាជ​ ​សុទ្ធ​តែ​កាច​ៗ​ ​នឹង​សម្លាប់​ខ្ញុំ​ព្រះអង្គ​ចោល​ក៏បាន​ ​ព្រោះ​គិតថា​ ​ខ្ញុំ​ព្រះអង្គ​នេះ​ហើយ​ ​ដែល​សម្លាប់​ព្រះរាជ​កុមារ​ ​អម្បាល​ពួក​សក្យ​កុមារ​នេះ​ ​(​ម្តេច​ក៏​)​ ​ចេញ​ចាក​អគារដ្ឋាន​ ​ទៅ​បួស​ក្នុង​សាសនា​ ​ចុះ​នឹង​ចាំ​ស្តី​ទៅ​ថ្វី​ ​ដល់​ខ្លួនខ្ញុំ​ព្រះអង្គ​ ​បពិត្រ​ព្រះ​អយ្យបុត្ត​ ​ខ្ញុំ​ព្រះអង្គ​ ​ស្រាយ​បង្វេច​ចេញ​ ​ហើយ​ព្យួរ​របស់​នោះ​ ​លើ​ដើមឈើ​ ​ហើយ​និយាយ​ថា​ ​បើ​អ្នកណា​ឃើញ​ ​ចូរ​រើស​យក​របស់​ដែល​អញ​ឲ្យហើយ​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​វិល​អំពី​ទីនោះ​មកវិញ​។​ ​ពួក​សក្យ​កុមារ​និយាយ​ថា​ ​នែ​នាយ​ឧបាលិ​ ​ដែល​អ្នក​ត្រឡប់មកវិញ​នោះ​ ​ឈ្មោះថា​បាន​ធ្វើ​ប្រពៃ​ហើយ​ ​ដ្បិត​ពួក​សក្យៈ​កាច​ៗ​ណាស់​ ​នឹង​សម្លាប់​អ្នក​ចោល​ក៏បាន​ ​ព្រោះ​គិតថា​ ​អ្នកនេះ​ហើយ​ ​ជា​អ្នកសម្លាប់​ព្រះរាជ​កុមារ​ទាំងឡាយ​។​
 [​៧​]​ ​គ្រានោះ​ ​ពួក​សក្យ​កុមារ​ទាំងនោះ​ ​នាំ​ឧបាលិ​កប្ប​កៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ពួក​សក្យ​កុមារ​ទាំងនោះ​ ​លុះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សេចក្តី​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ជា​សក្យរាជ​ ​តែង​មាន​មានះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាលិ​កប្ប​កៈ​នេះ​ ​ជា​អ្នក​ធ្លាប់​បម្រើ​យើងខ្ញុំ​ ​អស់​កាល​ជា​អង្វែង​មក​ហើយ​ ​សូម​ព្រះមានព្រះភាគ​ ​បំបួស​ឧបាលិ​កប្ប​កៈ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636805090653630425
ទៅកាន់ទំព័រ៖