ព្រះត្រៃបិដក ភាគ ១១
ឧទ្ទាន
(បញ្ជីរឿងនៃសង្ឃភេទក្ខន្ធកៈ គឺ)
[៧៧] រឿងព្រះសម្មាសម្ពុទ្ធ គង់ក្នុងអនុបិយនិគម១ រឿងពួកសក្យកុមារមានឈ្មោះល្បីល្បាញ១ រឿងអនុរុទ្ធសក្យៈ ជាសុខុមាលជាតិ មិនចង់ចេញសាងផ្នួស១ រឿងមហានាមពន្យល់អនុរុទ្ធថា ការធ្វើស្រែ មុនដម្បូងត្រូវភ្ជួររាស់ ៗរួចសាបព្រោះ ៗរួចបញ្ចូលទឹក ៗរួចជំរះស្មៅ ៗរួចច្រូត ៗរួចចងជាកណ្តាប់ ៗរួច គរកណ្តាប់ជាគំនរ ៗរួចបញ្ជាន់ ឬបែនបោក ៗរួចជជុះចំបើង ៗរួចជជុះកំទេច ៗរួចរោយស្រូវ ៗរួចជញ្ជូនមកទុក ទាំងពន្យល់ថា ស្រែត្រូវតែធ្វើយ៉ាងនេះរាល់ឆ្នាំតទៅ ថាមាតាបិតា និងជីដូនជីតា ទោះបីអនិច្ចកម្មទៅអស់ ឯការងារក៏នៅតែមិនចេះអស់១ រឿងភទ្ទិយៈ អនុរុទ្ធ អានន្ទ ភគ្គុ និងកិមិលៈ ចេញបួស១ រឿងពួកសក្យរាជកុមារបន្ថយនូវមានះ១ រឿងព្រះអង្គគង់នៅ (ក្នុងឃោសិតារាម) ទៀបក្រុងកោសម្ពី១ រឿងទេវទត្តសាបសូន្យ (លាភសក្ការៈ)១ រឿងកក្កុធទេវបុត្ត១ រឿងព្រះសារីបុត្តត្ថេរប្រកាសនូវ (ទោសទេវទត្ត)១ រឿងទេវទត្តដឹកនាំអជាតសត្តុកុមារឲ្យសម្លាប់បិតា១
ID: 636805123185591147
ទៅកាន់ទំព័រ៖