ព្រះត្រៃបិដក ភាគ ១១
វត្តក្ខន្ធកៈ
[៧៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតិ ទៀបក្រុងសាវត្ថី។ សម័យនោះឯង អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុ
(១) ទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ។ មានអាគន្តុកភិក្ខុមួយរូបទៀត បើកគន្លឹះ ច្រានសន្ទះទ្វារ ហើយចូលទៅកាន់វិហារ ដែលមិនមានអ្នកណានៅ ដោយប្រញាប់ប្រញាល់។ មានពស់ធ្លាក់ពីខាងលើក្របទ្វារ មកត្រូវត្រង់កភិក្ខុនោះ។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សម្លេង។ ភិក្ខុទាំងឡាយ ស្ទុះចូលទៅសួរភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វីបានជាលោកស្រែកភ្លាត់សម្លេងម្ល៉េះ។ លំដាប់នោះ ភិក្ខុនោះ បានប្រាប់ដំណើរនោះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរបើ
១ ភិក្ខុអ្នកនៅក្នុងអាវាស។
ID: 636805124037779889
ទៅកាន់ទំព័រ៖