ព្រះត្រៃបិដក ភាគ ១១

អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​ពាក់​ស្បែកជើង​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​បាំងឆត្រ​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​ទទូរ​ក្បាល​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​ទូល​ចីវរ​លើ​ក្បាល​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​លាង​ជើង​ដោយ​ទឹក​សម្រាប់​ផឹក​ខ្លះ​ ​មិន​ថ្វាយបង្គំ​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​ដែល​ចាស់​ជាង​ខ្លួន​ខ្លះ​ ​មិន​សួររក​សេនាសនៈ​ខ្លះ​សោះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​ពាក់​ស្បែកជើង​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​បាំងឆត្រ​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​ទទូរ​ក្បាល​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​ទូល​ចីវរ​លើ​ក្បាល​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​លាង​ជើង​ដោយ​ទឹក​សម្រាប់​ផឹក​ខ្លះ​ ​មិន​ថ្វាយបង្គំ​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​ដែល​ចាស់​ជាង​ខ្លួន​ខ្លះ​ ​មិន​សួររក​សេនាសនៈ​ខ្លះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិនសមបើ​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​ហ៊ាន​ពាក់​ស្បែកជើង​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​បាំងឆត្រ​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​ទទូរ​ក្បាល​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​ទូល​ចីវរ​លើ​ក្បាល​ដើរចូល​ទៅកាន់​អារាម​ខ្លះ​ ​លាង​ជើង​ដោយ​ទឹក​សម្រាប់​ផឹក​ខ្លះ​ ​មិន​ថ្វាយបង្គំ​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​ដែល​ចាស់​ជាង​ខ្លួន​ខ្លះ​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636805124330446629
ទៅកាន់ទំព័រ៖