ព្រះត្រៃបិដក ភាគ ១១

ត្រូវ​សួររក​ទីសម្រាប់​បន្ទោបង់​បស្សាវៈ​ ​ត្រូវ​សួររក​ទឹក​សម្រាប់​ឆាន់​ ​ត្រូវ​សួររក​ឈើច្រត់​ ​ត្រូវ​សួររក​របៀប​នៃ​កតិកា​ ​គឺ​សេចក្តី​ប្តេជ្ញា​របស់​សង្ឃ​ថា​ ​គួរ​ចូល​ទៅ​ក្នុង​ពេលណា​ ​គួរ​ចេញ​មកវិញ​ក្នុង​ពេលណា​ ​បើ​វិហារ​គ្មាន​ភិក្ខុ​ណា​នៅទេ​ ​អាគន្តុក​ភិក្ខុ​ ​ត្រូវ​គោះ​សន្ទះទ្វារ​ ​ហើយ​រង់ចាំ​មួយស្របក់​ ​ដកគន្លឹះ​ ​ហើយ​ច្រាន​សន្ទះទ្វារ​ ​ហើយ​ឈរខាង​ក្រៅ​ ​ពិនិត្យ​ឲ្យ​គ្រប់សព្វ​ ​បើ​វិហារ​មាន​សម្រាម​ក្តី​ ​គេ​តម្រួត​គ្រែ​លើ​គ្រែ​ក្តី​ ​គេ​តម្រួត​តាំង​លើ​តាំង​ក្តី​ ​គេ​បាន​តម្រួត​សេនាសនៈ​គរ​ទុក​លើ​គ្នា​ក្តី​ ​បើ​អាគន្តុក​ភិក្ខុ​អាច​ ​(​ដើម្បី​សំអាត​បាន​)​ ​ត្រូវ​សំអាត​ចេញ​ ​កាល​សំអាត​វិហារ​ ​មុ​នដ​ម្បូង​ ​ត្រូវ​ជញ្ជូន​កម្រាល​ផ្ទាល់​ផែនដី​ ​ទៅ​ទុកដាក់​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​យក​ទ្រនាប់​គ្រែ​ទាំងឡាយ​ទៅ​ទុកដាក់​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​ជញ្ជូន​យក​ពូក​ ​និង​ខ្នើយ​ទៅ​ទុកដាក់​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​ជញ្ជូន​យក​កម្រាល​សម្រាប់​អង្គុយ​ទៅ​ទុកដាក់​ក្នុង​ទី​ដ៏​សមគួរ​ ​អាគន្តុក​ភិក្ខុ​ ​ត្រូវលើ​ក​គ្រែ​បន្ទាប​កុំ​ឲ្យ​ទង្គិច​ ​កុំ​ឲ្យ​ប៉ះ​នឹង​សន្ទះទ្វារ​ ​នឹង​ក្រប​ទ្វារ​ ​ហើយ​ជញ្ជូន​ឲ្យ​ស្រួល​ ​យក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវលើ​ក​តាំង​បន្ទាប​ ​កុំ​ឲ្យ​ទង្គិច​ ​កុំ​ឲ្យ​ប៉ះ​នឹង​សន្ទះទ្វារ​ ​នឹង​ក្រប​ទ្វារ​ ​ហើយ​ជញ្ជូន​ឲ្យ​ស្រួល​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636805125902436542
ទៅកាន់ទំព័រ៖