ព្រះត្រៃបិដក ភាគ ១១
យកទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរសម្រាប់ស្តោះទឹកមាត់ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកផែនក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (មានសំបុកកណ្តូប និងសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ អាគន្តុកភិក្ខុ ត្រូវបោសតាំងពីពិតានមកជាមុន ចំណែកជ្រុងសន្ទះបង្អួច ត្រូវជូតសំអាត បើជញ្ជាំងដែលគេលាបដោយរង់ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូតហើយសឹមជូត បើផ្ទៃគេធ្វើដោយវត្ថុមានពណ៌ខ្មៅ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូតហើយសឹមជូត បើទីផ្ទៃគេមិនបានធ្វើទេ ត្រូវប្រស់ដោយទឹក រួចហើយសឹមជូត ដោយគិតថា កុំឲ្យវិហាររាយខ្ជាំ ដោយធូលីឡើយ គប្បីប្រមូលសម្រាមយកទៅចោល ក្នុងទីដ៏សមគួរ លុះហាលកម្រាលផ្ទាល់ផែនដីហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ រួចនាំយកមកក្រាលដូចដើមវិញ លុះហាលទ្រនាប់គ្រែហើយ ត្រូវបោសឲ្យស្អាត នាំយកមកទុកដូចដើមវិញ លុះហាលគ្រែហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ លើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ នឹងក្របទ្វារ ហើយនាំឲ្យស្រួល យកទៅទុកដូចដែលវិញ
ID: 636805126196133340
ទៅកាន់ទំព័រ៖