ព្រះត្រៃបិដក ភាគ ១១

លុះ​ហាល​តាំង​ហើយ​ ​ត្រូវ​បោស​ឲ្យ​ស្អាត​ ​គោះ​ឲ្យ​ល្អ​ ​លើក​បន្ទាប​ ​កុំ​ឲ្យ​ទង្គិច​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​នឹង​ក្រប​ទ្វារ​ ​ហើយ​នាំឲ្យ​ស្រួល​ ​យក​ទៅ​ទុក​ដូចដែល​វិញ​ ​លុះ​ហាល​ពូក​ខ្នើយ​ហើយ​ ​ត្រូវ​បោស​ឲ្យ​ស្អាត​ ​គោះ​ឲ្យ​ល្អ​ ​រួច​យក​ទៅ​រៀបចំ​ទុក​ដូចដែល​វិញ​ ​លុះ​ហាល​កម្រាល​សម្រាប់​អង្គុយ​ហើយ​ ​ត្រូវ​បោស​ឲ្យ​ស្អាត​ ​គោះ​ឲ្យ​ល្អ​ ​យក​ទៅ​ក្រាល​ទុក​ដូចដើម​វិញ​ ​លុះ​ហាល​កន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ហើយ​ ​ត្រូវ​ជូត​ឲ្យ​ស្អាត​ ​រួច​យក​ទៅ​ទុក​ដូចដែល​វិញ​ ​លុះ​ហាល​ផែនក្តារ​ ​សម្រាប់​ផ្អែក​ហើយ​ ​ត្រូវ​ជូត​ឲ្យ​ស្អាត​ ​រួច​យក​ទៅ​ទុក​ដូចដែល​វិញ​ ​ត្រូវ​រៀបចំ​ទុកដាក់​បាត្រ​ ​និង​ចីវរ​ ​កាល​នឹង​ទុកដាក់​បាត្រ​ ​ត្រូវ​កាន់​បាត្រ​ដៃ​ម្ខាង​ ​ស្ទាប​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​ដៃ​ម្ខាង​ ​ហើយ​ទុកដាក់​បាត្រ​ចុះ​ ​តែ​មិន​ត្រូវ​ទុកដាក់​បាត្រ​ ​លើ​ផ្ទៃ​ដែល​មិន​ស្អាត​ទេ​ ​កាល​នឹង​ទុក​ចីវរ​ ​ត្រូវ​ចាប់​ចីវរ​ដៃ​ម្ខាង​ ​ជូត​ស្នួ​រ​ចីវរ​ ​ឬ​ខ្សែស្បៀង​ដៃ​ម្ខាង​ ​ធ្វើ​ជាយ​ខាងនាយ​ ​ឲ្យ​ជា​ផ្នត់​មក​ខាងអាយ​ ​ហើយ​ទុក​ចីវរ​ចុះ​ ​បើ​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​អំពី​ទិសខាងកើត​ ​អាគន្តុក​ភិក្ខុ​ ​ត្រូវ​បិទ​បង្អួច​ទិសខាងកើត​ ​បើ​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​អំពី​ទិសខាងលិច​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636805126495950489
ទៅកាន់ទំព័រ៖