ព្រះត្រៃបិដក ភាគ ១១
ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកក្នុងវេលាយប់ បើបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់ទឹកមានសម្រាម ត្រូវបោសបន្ទប់ទឹកចេញ បើឧបដ្ឋានសាលា (រោងឆាន់) មានសម្រាម ត្រូវបោសឧបដ្ឋានសាលាចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើងចេញ បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើទឹកឆាន់មិនមាន ត្រូវដម្កល់ទឹកឆាន់ទុក បើទឹកសម្រាប់ប្រើប្រាស់មិនមាន ត្រូវដម្កល់ទុកនូវទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងឆ្នាំងសម្រាប់ជម្រះមិនមាន ត្រូវចាក់ទឹកដាក់ទៅក្នុងឆ្នាំងសម្រាប់ជម្រះ ម្នាលភិក្ខុទាំងឡាយ នេះជាវត្តរបស់អាគន្តុកភិក្ខុទាំងឡាយ ដែលអាគន្តុកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។
ID: 636805126777606599
ទៅកាន់ទំព័រ៖