ព្រះត្រៃបិដក ភាគ ១១
វិនយបិដក ចុល្លវគ្គ
តតិយភាគ
សង្ឃភេទក្ខន្ធកៈ
[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅក្នុងនិគម ឈ្មោះអនុបិយា ជានិគមរបស់មល្លក្សត្រ ទៀបព្រៃអនុបិយា។ ក៏សម័យនោះឯង ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ ចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ។
[២] សម័យនោះ មានសក្យៈជាបងប្អូន២អង្គ ឈ្មោះមហានាមសក្កៈ១ ឈ្មោះអនុរុទ្ធសក្កៈ១។ ឯអនុរុទ្ធសក្កៈ ជាស្តេចសុខុមាលជាតិ
(១)។អនុរុទ្ធសក្កៈនោះ មានប្រាសាទ៣ខ្នង ប្រាសាទមួយ សម្រាប់រដូវរងា ប្រាសាទមួយសម្រាប់រដូវក្តៅ ប្រាសាទមួយសម្រាប់រដូវភ្លៀង។ អនុរុទ្ធសក្កៈនោះ (គង់នៅ) លើប្រាសាទសម្រាប់រដូវភ្លៀងអស់បួនខែ មានតន្ត្រី នៅចាំគាល់បម្រើ មិនមានមនុស្សបុ្រស (នៅលាយ) មិនដែលយាងចុះអំពីប្រាសាទ មកខាងក្រោមឡើយ។ គ្រានោះឯង មហានាមសក្កៈ
១ ជាក្សត្រធ្លាប់បានសេចក្តីសុខ មិនដែលបានសេចក្តីលំបាកដោយខ្យល់និងកំដៅថ្ងៃជាដើម។
ID: 636805088264853795
ទៅកាន់ទំព័រ៖