ព្រះត្រៃបិដក ភាគ ១១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហើយ​ ​ជាវ​ត្ត​របស់​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​តាមបែបបទ​ ​ដែល​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​
 [​៨២​]​ ​សម័យ​នោះ​ឯង​ ​ពួ​ក​គមិ​ក​ភិក្ខុ​ ​(​ភិក្ខុ​អ្នកដំណើរ​)​ ​មិន​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​(​១​)​ ​និង​គ្រឿង​ដី​(​២​)​ ​បើកទ្វារ​ ​និង​បង្អួច​ចោល​ ​មិន​អើពើ​នឹង​សេនាសនៈ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​គ្រឿង​ឈើ​ ​គ្រឿង​ដី​ ​ក៏​វិនាស​អស់​ទៅ​។​ ​ឯ​សេនាសនៈ​ ​ក៏​រក​អ្នកណា​គ្រប់គ្រង​គ្មាន​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិន​គួរបើ​ពួ​ក​គមិ​ក​ភិក្ខុ​ ​មិន​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​ ​គ្រឿង​ដី​ ​បើកទ្វារ​ ​និង​បង្អួច​ចោល​ ​មិន​អើពើ​នឹង​សេនាសនៈ​ ​ហើយ​ចៀសចេញ​ទៅ​សោះ​ ​ឯ​គ្រឿង​ឈើ​ ​គ្រឿង​ដី​ ​ក៏​វិនាស​អស់​ទៅ​ ​សេនាសនៈ​ ​ក៏​រក​អ្នកណា​គ្រប់គ្រង​គ្មាន​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​រឿង​នោះ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​វត្ត​ ​ដល់​ពួ​ក​គមិ​ក​ភិក្ខុ​ ​តាមបែបបទ​ ​ដែល​ពួ​ក​គមិ​ក​ភិក្ខុ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​
(​១​)​ ​អដ្ឋកថា​ ​ថា​ ​គ្រឿង​ឈើ​បាន​ដល់​គ្រែ​ ​និង​តាំង​ជាដើម​។​ ​​(​២​)​ ​គ្រឿង​ដី​បាន​ដល់​ភាជន៍​សម្រាប់​ជ្រលក់​ជាដើម​។​ ​ចូរ​មើល​សេចក្តី​ពិស្តារ​ក្នុង​សេនា​សន​ក្ខន្ធ​កៈ​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636805680949613424
ទៅកាន់ទំព័រ៖