ព្រះត្រៃបិដក ភាគ ១១

សួរ​បុរស​នោះ​ថា​ ​នែអ្នក​ ​ហេតុអ្វីបានជា​អ្នក​ទះតប់​ភិក្ខុ​នេះ​។​ ​ស្វាមី​ឆ្លើយ​ថា​ ​ភិក្ខុ​នេះ​ប្រទូស្ត​ហងឯង​ហើយ​។​ ​ប្រពន្ធ​ប្រាប់​ថា​ ​នែអ្នក​ ​ភិក្ខុ​នេះ​ ​មិនបាន​ប្រទូស្ត​ខ្ញុំ​ទេ​ ​ភិក្ខុ​នោះ​ ​ឥត​បាន​ធ្វើ​ ​(​អំពើ​ដូច្នោះ​ទេ​)​ ​ថា​ហើយ​ ​ក៏​ឲ្យ​ប្តី​លែង​ភិក្ខុ​នោះ​ទៅ​។​ ​ខណៈនោះ​ ​ភិក្ខុ​នោះ​បាន​ទៅកាន់​អារាម​ ​ហើយ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ ​មិនសមបើ​នឹង​ស្លៀក​មិនល្អ​ ​ដណ្តប់​មិនល្អ​ ​ប្រកបដោយ​មារយាទ​មិន​សមគួរ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​មិនបាន​សង្កេត​ ​ហើយ​ចូល​ទៅកាន់​លំនៅ​ ​(​គេ​)​ ​ខ្លះ​ ​មិនបាន​សង្កេត​ ​ហើយ​ចេញ​មក​ខ្លះ​ ​ចូល​ទៅ​ដោយ​រហ័ស​ពេក​ខ្លះ​ ​ចេញ​មក​ដោយ​រហ័ស​ពេក​ខ្លះ​ ​ឈរ​ក្នុង​ទី​ឆ្ងាយ​ពេក​ខ្លះ​ ​ឈរ​ក្នុង​ទី​ជិត​ពេក​ខ្លះ​ ​ឈរ​យូរ​ពេក​ខ្លះ​ ​ត្រឡប់​មក​ដោយ​រហ័ស​ពេក​ខ្លះ​ ​(​ដូច្នេះ​)​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​រឿង​នោះ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636805685340864590
ទៅកាន់ទំព័រ៖