ព្រះត្រៃបិដក ភាគ ១១

ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ហាមឃាត់​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​ក៏​នៅតែ​មិន​អើពើ​ ​នាំគ្នា​មក​គរ​ឧស​ជាច្រើន​បង្កាត់ភ្លើង​ ​ហើយ​បិទទ្វារ​ ​អង្គុយ​នៅត្រង់​ទ្វារ​ ​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ត្រូវ​កំ​ដៅ​បៀតបៀន​ខ្លាំង​ណាស់​ ​រក​ទ្វារ​ចេញ​មក​មិនបាន​ ​ក៏​ជ្រប់​ដួល​ទៅ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួចហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​ភិក្ខុ​ជា​ថេរៈ​ហាមឃាត់​ក្នុង​ផ្ទះ​ ​ជាទី​រក្សា​កាយ​ហើយ​ ​មិន​ត្រូវ​នាំគ្នា​គរ​ឧស​ជាច្រើន​ ​បង្កាត់ភ្លើង​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​អើពើ​ទេ​ ​ភិក្ខុ​ណា​បង្កាត់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​មិន​ត្រូវ​បិទទ្វារ​ ​ហើយ​អង្គុយ​នៅត្រង់​ទ្វារ​ឡើយ​ ​ភិក្ខុ​ណា​អង្គុយ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញ​ត្ត​ជន្តា​ឃរ​វត្ត​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ដែល​ភិក្ខុ​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​។​
 [​៩៧​]​ ​ភិក្ខុ​ណា​ទៅកាន់​ផ្ទះ​ ​ជាទី​រក្សា​កាយ​មុនគេ​ ​បើ​មាន​ផេះ​នៅ​កកកុញ​ ​ភិក្ខុ​នោះ​ ​ត្រូវ​កើប​ផេះ​ចោលចេញ​ ​បើ​ផ្ទះ​ជាទី​រក្សា​កាយ​មាន​សម្រាម​ ​ត្រូវ​បោស​ផ្ទះ​ជាទី​រក្សា​កាយ​ចេញ​ ​បើ​លាន​ខាងក្រៅ​ ​(​ផ្ទះ​ជាទី​រក្សា​កាយ​)​ ​មាន​សម្រាម​ ​ត្រូវ​បោសលាន​ខាងក្រៅ​ចេញ​ ​បើ​បរិវេណ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636805689729295593
ទៅកាន់ទំព័រ៖