ព្រះត្រៃបិដក ភាគ ១១
កិតដោយឈើដ៏គ្រោតគ្រាតខ្លះ ចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចៈខ្លះ ចេញមកដោយរហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះធ្វើឲ្យឮសំឡេងចបុចបុខ្លះ ទុកទឹកឲ្យសល់នៅក្នុងភាជន៍សម្រាប់ជម្រះខ្លះ ដូច្នេះសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រឿងនុ៎ះពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់តិះដៀលហើយ ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តនូវវច្ចកុដិវត្ត ដល់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ ក្នុងវច្ចកុដិចុះ។
[១០១] ភិក្ខុណាទៅកាន់វច្ចកុដិ ភិក្ខុនោះត្រូវឈរខាងក្រៅ ហើយគ្រហែម ទោះបីភិក្ខុដែលអង្គុយនៅខាងក្នុង ក៏ត្រូវគ្រហែមតប ភិក្ខុនោះត្រូវពាក់ចីវរលើស្នួរចីវរ ឬខ្សែស្បៀង រួចកុំប្រញាប់ប្រញាល់ ចូលទៅកាន់វច្ចកុដិដោយស្រួល កុំចូលទៅដោយប្រញាប់ពេក មិនត្រូវសើយស្បង់ចូលទៅ ត្រូវឈរលើទ្រនាប់ជើងសម្រាប់បន្ទោបង់វច្ចៈ ហើយសឹមសើយស្បង់ មិនត្រូវខំប្រឹងរមាត់បន្ទោបង់វច្ចៈ មិនត្រូវបន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ មិនត្រូវបន្ទោបង់វច្ចៈខាងក្រៅទវច្ចៈ មិនត្រូវបន្ទោបង់
ID: 636805691544989445
ទៅកាន់ទំព័រ៖