ព្រះត្រៃបិដក ភាគ ១១
អត្តភាពនោះទេ។ គ្រានោះ កក្កុធទេវបុត្ត ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយទើបឈរក្នុងទីសមគួរ។ លុះកក្កុធទេវបុត្ត ឈរក្នុងទីសមគួរហើយ បានថ្លែងពាក្យនេះ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុថា បពិត្រលោកម្ចាស់ (ឥឡូវ) ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងរក្សានូវភិក្ខុសង្ឃ បពិត្រលោកម្ចាស់ ទេវទត្តសាបសូន្យចាកឫទ្ធិនោះ ក្នុងវេលាជាមួយនឹងអកុសលចិត្តកើតឡើង។ កក្កុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះមហាមោគ្គល្លានដ៏មានអាយុ ធ្វើប្រទក្សិណ ហើយស្រាប់តែបាត់ពីទីនោះទៅ។
[១៥] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កូនអ្នកស្រុកកោឡិយៈម្នាក់ ឈ្មោះកក្កុធៈ ជាឧបដ្ឋាករបស់ខ្ញុំព្រះអង្គ ទើបនឹងស្លាប់អំបាញ់មិញ បានទៅកើតជាទេវកាយ ដែលសម្រេចដោយចិត្តមួយអង្គ ទេវបុត្តនោះ បានអត្តភាពយ៉ាងនេះ
ID: 636805092887638203
ទៅកាន់ទំព័រ៖