ព្រះត្រៃបិដក ភាគ ១១

បើ​ដំណក់ទឹក​ស្រក់​ពុំ​ទាន់​អស់​ ​អាចារ្យ​កុំអាល​ចៀសចេញ​ទៅ​ ​បើ​អន្តេវាសិក​មាន​ជម្ងឺ​ ​អាចារ្យ​ត្រូវ​ថែទាំ​ ​ដល់​កាលដែល​អន្តេវាសិក​មានជីវិត​រស់នៅ​ ​ត្រូវ​រង់ចាំ​ត្រាតែ​សះជា​ជម្ងឺ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ ​ជា​អន្តេវាសិក​វត្ត​ ​របស់​អាចារ្យ​ ​តាម​ទំនង​ដែល​ពួក​អាចារ្យ​ត្រូវ​ប្រព្រឹត្ត​ ​ដោយ​ប្រពៃ​ ​ក្នុង​អន្តេវាសិក​ទាំងឡាយ​។​

​ចប់​ ​វត្ត​ក្ខន្ធ​កៈ​ ​ជា​គំរប់៨​។​
​ក្នុង​ខន្ធកៈ​នេះ​ ​មានរឿង១៩​ ​មាន​វត្ត១៤​។​
​ឧទ្ទាន​នៃ​វត្ត​ក្ខន្ធ​កៈ​នោះ​


​[​១១០​]​ ​រឿង​អាគន្តុក​ភិក្ខុ​ពាក់​ស្បែកជើង​ ​បាំងឆត្រ​ ​ទទូរ​ក្បាល​ ​ដាក់​ចីវរ​លើ​ក្បាល​ ​លាង​ជើង​ដោយ​ទឹក​ឆាន់​ ​មិន​សំពះ​អាវាសិក​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​ ​និង​មិន​សួររក​ទីសេនាសនៈ​ ​រឿង​ពស់​ធ្លាក់​លើ​ភិក្ខុ​ ​ភិក្ខុ​ទាំងឡាយ​មាន​សីល​ជាទីស្រឡាញ់​ ​ក៏​ពោលទោស​ ​(​ក្នុង​រឿង​អម្បាល​នេះ​)​។​ ​រឿង​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​អាគន្តុក​ភិក្ខុ​ត្រូវ​ដោះ​ស្បែកជើង​ ​ដំ​ឡោះ​ឆត្រ​ ​ដាក់​ចីវរ​ឰដ៏​ស្មា​ ​ហើ​យស​ន្សឹមៗ​ចូល​ទៅកាន់​អារាម​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636805705270884521
ទៅកាន់ទំព័រ៖