ព្រះត្រៃបិដក ភាគ ១១
[១៧] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធខ្លះ ថាអាជីវៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក ដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធខ្លះ ថាអាជីវៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន សាវ័កទាំងឡាយ តែងរក្សាគ្រូបែបនេះដោយអាជីវៈ។ ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយអាជីវៈ។
[១៨] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានធម្មទេសនាមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធខ្លះ ថាធម្មទេសនារបស់អញបរិសុទ្ធផូរផង់ ឥតមាន
ID: 636805093765888436
ទៅកាន់ទំព័រ៖