ព្រះត្រៃបិដក ភាគ ១១

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​បាតិមោក្ខ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ស្ងៀម​ ​អស់​វារៈ​ ​ជា​គំរប់​ពីរ​ដង​។​ ​លុះ​វេលា​រាត្រី​បច្ឆិមយាម​កន្លងទៅ​ហើយ​ ​រាត្រី​ក៏​ប្រាកដ​ដូចជា​មានមុខ​ស្រស់​ ​(​បំព្រង​)​ ​ក្នុង​ពេល​ដែល​អរុណរះ​ឡើង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​លើក​អញ្ជលី​ប្រណម្យ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​រាត្រី​បច្ឆិមយាម​កន្លងទៅ​ហើយ​ ​អរុណ​ក៏​រះ​ហើយ​ ​រាត្រី​ក៏​ប្រាកដ​ដូចជា​មានមុខ​ស្រស់​ហើយ​ ​ភិក្ខុសង្ឃ​អង្គុយ​ចាំ​យូរហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​បាតិមោក្ខ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បរិសទ្យ​មិន​បរិសុទ្ធ​ទេ​។​
 [​១១២​]​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដៅយក​បុគ្គល​ណា​ហ្ន៎​ ​បាន​ជា​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បរិសទ្យ​មិន​បរិសុទ្ធ​ទេ​យ៉ាងនេះ​។​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ស្ទង់​មើលចិត្ត​ ​(​របស់​សង្ឃ​)​ ​ដោយចិត្ត​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636805718554084277
ទៅកាន់ទំព័រ៖