ព្រះត្រៃបិដក ភាគ ១១

អត្តភាព១រយ​យោជន៍​ខ្លះ​។​បេ​។​ ​មាន​អត្តភាព៥រយ​យោជន៍​ខ្លះ​ ​តែង​នៅក្នុង​មហាសមុទ្រ​ ​ដោយធម្មតា​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី៨​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​
 [​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​មាន​សភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ៨ប្រការ​ ​ដែល​ភិក្ខុ​ទាំងឡាយ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដូច​មហាសមុទ្រ​ដែរ​។​ ​សភាព​គួរ​អស្ចារ្យ៨ប្រការ​នោះ​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​មានការ​សិក្សា​ដោយលំដាប់​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយលំដាប់​ ​មាន​សេចក្តី​ប្រតិបត្តិ​ដោយលំដាប់​ ​មិនមែន​បាន​ត្រាស់​ដឹង​ព្រះ​អរហត្តផល​តែម្តង​ទេ​ ​ដូច​មហាសមុទ្រ​ ​ដែល​មាន​ទំនាប​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ដោយលំដាប់​ ​មាន​ទី​ទេរ​ដោយលំដាប់​ ​មិនមែន​ចោត​ជ្រៅ​ទៅ​តែម្តង​ ​ដូច​អណ្តូង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​តែង​មានការ​សិក្សា​ដោយលំដាប់​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយលំដាប់​ ​មាន​សេចក្តី​ប្រតិបត្តិ​ដោយលំដាប់​ ​មិនមែន​បាន​ត្រាស់​ដឹង​ព្រះ​អរហត្តផល​តែម្តង​ ​ដោយ​សភាព​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាស​ភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ​ទី១​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ភិក្ខុ​ទាំងឡាយ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ក្នុង​ធម៌​វិន័យ​នេះ​។​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636805720775971362
ទៅកាន់ទំព័រ៖