ព្រះត្រៃបិដក ភាគ ១១

នេះឯង​ហើយ​ ​ដែល​ហៅថា​ ​សភាព​មិនដែល​កើត​ ​គួរ​អស្ចារ្យ៨ប្រការ​ ​ក្នុង​ធម៌​វិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​តែង​ត្រេកអរ​ ​ក្នុង​ធម៌​វិន័យ​នេះ​។​
​[​១២៩​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​សេចក្តី​នុ៎ះហើយ​ ​ទ្រង់​បន្លឺ​នូវ​ឧទានវាចា​នេះ​ ​ក្នុង​វេលា​នោះ​ថា​ ​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​បិទបាំង​អាបត្តិ​ទុក​ ​រមែង​ត្រូវអាបត្តិ​ថ្មី​ដទៃទៀត​ ​ភិក្ខុ​ត្រូវអាបត្តិ​ហើយ​ ​បើក​អាបត្តិ​ ​មិន​ត្រូវអាបត្តិ​ដទៃទៀត​ទេ​ ​ព្រោះហេតុនោះ​ ​កាលបើ​ភិក្ខុ​ ​(​ណាមួយ​)​ ​ត្រូវអាបត្តិ​ហើយ​ ​បិទបាំង​អាបត្តិ​ទុក​ ​ភិក្ខុ​ ​(​នោះ​)​ ​ត្រូវ​បើក​អាបត្តិ​ចេញ​ ​ធ្វើ​យ៉ាងនេះ​ ​ទើប​មិន​ត្រូវអាបត្តិ​នោះ​ទៀត​ឡើយ​។​

 [​១៣០​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​តាំង​អំពី​ថ្ងៃនេះ​តទៅមុខ​ ​តថាគត​នឹង​មិន​ធ្វើ​ឧបោសថ​ ​មិន​សំដែង​បាតិមោក្ខ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅមុខ​ ​ចូរ​អ្នក​ទាំងឡាយ​ ​នាំគ្នា​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ជាមួយនឹង​បរិសទ្យ​មិន​បរិសុទ្ធ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636805722824078507
ទៅកាន់ទំព័រ៖